
រថយន្ត Geely Galaxy M9 ត្រូវបានដាក់លក់ជាផ្លូវការ ផ្ដល់មកជាមួយមានជម្រើសចំនួន ៦ម៉ូឌែលផ្សេងគ្នា ដោយបំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរបែបធម្មតានិងប្រព័ន្ធជំនួយការបើកបរទំនើប G-Pilot H5។ រថយន្តនេះអាចបើកបរបានចម្ងាយសរុបអតិបរមារហូតដល់ ១ ៥០៥គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង។
ខាងក្រោមនេះជាតម្លៃរបស់រថយន្ដ Geely Galaxy M9 ទាំង៦ម៉ូឌែលដាក់លក់នៅប្រទេសចិន៖
- ម៉ូឌែលប្រើអគ្គិសនីបើកបាន 100km 2WD មានតម្លៃ ២៥ ៨០០ ដុល្លារ
- ម៉ូឌែលប្រើអគ្គិសនីបើកបាន 230km 2WD មានតម្លៃ ២៧ ៩០០ ដុល្លារ
- ម៉ូឌែលប្រើអគ្គិសនីបើកបាន 100km 2WD Smart Navigation Edition មានតម្លៃ ២៧ ១០០ដុល្លារ
- ម៉ូឌែលប្រើអគ្គិសនីបើកបាន 230km 2WD Smart Navigation Edition មានតម្លៃ ២៩ ២០០ដុល្លារ
- ម៉ូឌែលប្រើអគ្គិសនីបើកបាន 230km 2WD Exploration Edition មានតម្លៃ ៣១ ៩០០ដុល្លារ
- ម៉ូឌែលប្រើអគ្គិសនីបើកបាន 210km 4WD Pilot Edition មានតម្លៃ ៣៥ ០០០ ដុល្លារ
រថយន្ត Geely Galaxy M9 ដំណើរការប្រព័ន្ធ NordThor (Leishen) AI hybrid 2.0 ដំណើរការដោយម៉ាស៊ីនចំណុះ ១.៥ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីខាងមុខមួយនិងម៉ូទ័រអគ្គិសនីចំនួន២នៅផ្នែកខាងក្រោយ។ សម្រាប់ម៉ាស៊ីនអាចកម្លាំងអតិបរមាបា ១៦៣ kW (២១៩ សេះ) និងកម្លាំងរមូួល ២៥៥ញ៉ូតុនម៉ែត្រ។
ចំពោះម៉ូទ័រអគ្គិសនីខាងមុខអាចផលិតកម្លាំង ១៨០ kW (២៤១ សេះ) និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ម៉ូឌែលបុងមួយនេះ បំពាក់មកជាមួយកញ្ចប់២ផ្សេងគ្នាក្នុងនោះជាមួយអាគុយទំហំ ១៨.៤ kWh ប្រើអគ្គិសនីសុទ្ធបើកបានចម្ងាយ ១០០គីឡូម៉ែត្រ តែបើប្រើអគ្គិសនីលាយសាំងអាចបើកបាន ១ ៣២៥គីឡូម៉ែត្រ គិតតាមតាមស្តង់ដារវាស់ចម្ងាយ CLTC។ ខណៈអាគុយទំហំ ៤១.៤៦ kWh វិញ ប្រើអគ្គិសនីសុទ្ធចម្ងាយអគ្គិសនីសុទ្ធ ២៣០គីឡូម៉ែត្រ តែបើប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ៥០៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។
សម្រាប់ម៉ូឌែលកំពូលត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីបន្ថែមចំនួនពីរទៀតនៅខាងក្រោយ ក្នុងនោះម៉ូទ័រអគ្គិសនីនីមួយៗអាចផលិតកម្លាំង ១៧០ kW (២២៨ សេះ) និងកម្លាំងបង្វិល ២៨០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយកញ្ចប់អាគុយទំហំ ៤១.៤៦ kWh ប្រើអគ្គិសនីសុទ្ធអាចបើកបរបាន ២១០គីឡូម៉ែត្រ តែប្រើអគ្គីសនីលាយសាំងអាចបើកបាន ១ ៣០០គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។
សម្រាប់មួយអាគុយរបស់រថយន្ដ Geely Galaxy M9 បានបំពាក់មកជាមួយអាគុយលីចូម-ដែក-ផូស្វាត (lithium iron phosphate) ពីក្រុមហ៊ុន CATL។ សម្រាប់ការសាកថ្ម 3C វាអាចសាកថ្មពី 30% ទៅ 80% ប្រើពេលត្រឹមតែ១៥នាទី៕