[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរូបភាពរបស់រថយន្ត Geely Icon ប្រភេទ SUV ហើយគ្រោងដាក់បង្ហាញចេញជាផ្លូវការក្នុងពេលឆាប់ៗនេះនៅក្នុងទីផ្សារប្រទេសចិន។
រថយន្ត Geely Icon ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BMA architecture មានប្រវែងតួខ្លួនសរុប ៤ ៤៤២ ម.ម ទទឹង ១ ៨៦០ ម.ម កម្ពស់ ១ ៧៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៤០ ម.ម ដំណើរការដោយម៉ាសុីនសាំុងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៧៨សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD។
សម្រាប់ការរចនាខាងក្រៅរបស់រថយន្តនេះ ទទួលបានការរចនាកាង និងថាសកង់ធំជាងមុខពោលគឺទំហំចាប់ពី ១៦ ដល់ ១៨អ៊ីញ រួមជាមួយប៉ាណាមួយផ្ទាំងធំរចនាជារបារក្រូម៉េ ចង្កៀងមុខ-ក្រោយ LED និងធ្នើរដាក់ឥវ៉ាន់លើដំបូល ជាដើម។
គួរបញ្ជាក់ថា ចំពោះនៅផ្នែកខាងក្នុង និងតម្លៃវិញខាងក្រុមហ៊ុនមោនទាន់ដាក់បង្ហាញចេញជាផ្លូវការនៅឡើយទេ៕