[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Geely Galaxy Starship 7 ប្រភេទកូនកាត់ Plug-in hybrid នៅចុងឆ្នាំ ២០២៤ នេះ ក្នុងទីផ្សារប្រទេសចិន ។
Geely Galaxy Starship 7 អាចផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង GEA platform ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១០៩ សេះ ដោយមានកម្រិតស៊ីប្រេង ២លីត្រ/១០០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើកបរបានចម្ងាយច្រើនជាង ២០០០ គីឡូម៉ែត្រ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៤០ ម.ម ទទឹង ១ ៩០៥ ម.ម កំពស់ ១ ៦៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។ ខណៈផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕