
ទីបំផុត! ក្រុមហ៊ុន Geely បានប្រកាសដាក់បង្ហាញចេញនូវរថយន្ត Galaxy Starshine 6 EM-i ដែលជារថយន្ត Plug-in Hybrid ប្រភេទ Sedan ខ្នាតកណ្តាលជំនាន់ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ វាគឺត្រូវបានបំពាក់ដោយប្រព័ន្ធកូនកាត់ Thor EM-i ជំនាន់ថ្មី ដែលអាចផ្តល់នូវចម្ងាយបើកបរដោយអគ្គិសនីសុទ្ធដល់ ១២៥ គីឡូម៉ែត្រ ឯណ្ណោះ (CLTC) ។
ចំពោះការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះវិញ គឺត្រូវបានរចនាឡើងដោយប្រើប្រាស់នូវភាសារចនា “Ripple Aesthetics” ថ្មី ដោយរួមបញ្ចូលនូវប៉ាណារាងចតុកោណ មាន chrome បែបបញ្ឈរ ចង្កៀងមុខ-ក្រោយរាងស្លីម និងជម្រើសថាសកង់ទំហំ ១៦ និង ១៧ អ៊ីញ។
ចំណែកនៅផ្នែកខាងក្នុងកាប៊ីនវិញ គឺទទួលបាននូវកុងទ័រឌីជីថលទំហំ ១០,២អ៊ីញ, អេក្រង់កម្សាន្តទំហំ ១៤,៦អ៊ីញ, កៅអីស្បែក, កន្លែងសាកទូរសព្ទឥតខ្សែ, ប្រព័ន្ធកាមេរ៉ា Panoramic 360° និងប្រព័ន្ធប្រតិបត្តិការ Flyme Auto ។ លើសពីនេះ ក៏ទទួលបាននូវមុខងារសុវត្ថិភាពដូចជា APA parking និង CNOA urban navigation ផងដែរ។
ជាមួយគ្នានេះ សម្រាប់ផ្នែកម៉ាសុីនរបស់រថយន្ត Galaxy Starshine 6 EM-i នេះ គឺដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១០សេះ រួមជាមួយកញ្ចប់ថ្ម LFP ទំហំ ៨,៥ និង ១៧គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០ ដល់ ១២៥គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត ក៏ដូចជាតម្លៃគឺមិនទាន់បានបង្ហាញចេញនៅឡើយទេ៕