
ក្រុមហ៊ុន Geely បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី Geely Emgrand ជំនាន់ទី ៥ របស់ខ្លួន មានតម្លៃលក់ចាប់ពី ៩ ០០០ដុល្លារ ដល់ ១១ ៤០០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្ត Geely Emgrand ជំនាន់ទី ៥ នេះ មានប្រវែងតួខ្លួនសរុប ៤ ៨១៥ ម.ម ទទឹង ១ ៨៨៥ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៥ ម.ម។ វាដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ turbocharged អាចផលិតកម្លាំងបាន ១៧៨សេះ និងកម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ។ ក្នុងនោះ វាទទួលបានប្រអប់លេខ dual-clutch transmission ចំនួន ៧វគ្គ និងអាចជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ក្នុងរយៈពេលតែ ៧,៩វិនាទីប៉ុណ្ណោះ។

សម្រាប់ការរចនាវិញ វាមានការរចនាមិនខុសពីជំនាន់មុននោះឡើយ ប៉ុន្តែទទួលបាននូវការអាប់ឌែតថ្មីៗជាច្រើនចំនុច ពោលគឺមានភាពប្រណិតជាងជំនាន់មុន។ លើសពីនេះ ក៏ទទួលបាននូវប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ ក៏ដូចជាអេក្រង់កម្សាន្ត Touchsrceen ទំហំ ១៤,៧អ៊ីញ ព្រមទាំងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែកម្លាំង និងជម្រើសថាសកង់ទំហំ ១៨អ៊ីញផងដែរ៕



















