Geely បញ្ចេញរថយន្តត្រកូល Starshine ថ្មី ជិះ ១០០គីឡូម៉ែត្រ ស៊ីសាំងតែ ៣លីត្រប៉ុណ្ណោះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បញ្ចេញនៅរថយន្តម៉ូដែលថ្មីស្ថិតក្នុងត្រកូល Starshine ប្រភេទ sedan ប្រើប្រាស់ថាមពលអគ្គីសនី លាយសាំង PHEV ដែលមានឈ្មោះថា Geely Starshine 6 គ្រោងនឹងចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅប្រទេសចិន ខណៈតម្លៃ មិនទាន់បង្ហាញនៅឡើយទេ ។

Geely Starshine 6 ផលិតឡើងនៅលើគ្រោងឆ្អឹង Geely EM-I 2.0 AI Hybrid system ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៣៥ សេះ ផ្គួបជាមួយអាគុយទំហំ ១៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ គីឡូម៉ែត្រ ពីការប្រើថាមពលអគ្គីសនីសុទ្ធ និងមានកម្រិតស៊ីប្រេងខ្ទង់ ៣លីត្រ/១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ sedan នេះ មានប្រវែងតួខ្លួនសរុប ៤ ៨០៦ ម.ម ទទឹង ១ ៨៨៦ ម.ម កំពស់ ១ ៤៩០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៦ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ផ្តោតសំខាន់លើភាពស្ព័រ ដោយផ្នែកខាងមុខមានប៉ាណាឌីស្សាញបញ្ឈរ អបសងខាងចង្កៀងមុខ bi-beam LED រាងស្រួច ព្រមទាំងប្រើប្រាស់នៅថាសកងស្ព័រ alloys wheel ទំហំ ១៧អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាង ទៅផ្នែកម្ខាង ខណៈផ្នែកខាងក្នុងមិនមានព័ត៌មានលម្អិតបង្ហាញទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម