Geely បញ្ចេញឡាន MPV ថ្មីរបស់ខ្លួន ត្រៀមប្រកាសចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ!

ស្របពេលដែលក្រុមហ៊ុនគូរប្រកួតប្រជែងជាច្រើនកំពុងសម្រុកបញ្ចេញនូវរថយន្តស៊េរីថ្មីៗរបស់ខ្លួន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសបង្ហាញចេញនូវរថយន្ត MPV EREV សេរ៊ីថ្មី Geely Galaxy V900 របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនៅថ្ងៃទី ២១ ខែវិច្ឆិកា ខាងមុខនេះ នៅក្នុងពិពណ៌ Guangzhou Auto Show ។

រថយន្ត Geely Galaxy V900 នេះ មានប្រវែង ៥ ៣៦០ មម ទទឹង ១ ៩៩៨ មម និងកម្ពស់ ១ ៩៤០ មម។ វាដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៦១សេះ ផ្គួបជាមួយអាគុយទំហំ ៤៣,៣ និង ៥០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ១៦៥ គីឡូម៉ែត្រ ដល់ ២០២គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាវិញ វាមានការរចនាចេញពីម៉ូឌែល LEVC L380 ហើយក៏ទទួលបាននូវប្រព័ន្ធ LiDAR លើដំបូល ភ្លើងមុខ LED និងថាសកង់ទំហំ ១៨ និង ២០អ៊ីញផងដែរ ខណៈព័ត៌មានលម្អិតផ្សេងៗទៀត គឺមិនទាន់បានបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម