
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Geely Galaxy Battleship ប្រភេទ SUV off-road នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។
Geely Galaxy Battleship ផលិតនៅលើគ្រោងឆ្អឹង GEA Evo platform អាចផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមានកូនកាត់ Hybrid ជាមួយបច្ចេកវិទ្យា Thor EM Super Hybrid និងប្រភេទប្រើអគ្គីសនីសុទ្ធ EV ហើយក៏បានបញ្ចូលនៅប្រព័ន្ធ Ai Digital Chassis សម្រាប់ជំនួយទៅលើការបើកបរ ព្រមទាំងប្រព័ន្ធ intelligent 4WD system អាចបើកបរដំណើរជើងក្តាម Crab-walking និងអាចបង្វិលខ្លួនក្នុងមុំ ៣៦០ ដឺក្រេទៀតផង ។
រថយន្តនេះ ត្រូវបានឌីស្សាញរូបរាងបែបជាជ្រុង ឬហៅថា boxy off-road design ផ្តល់នៅភាពហាប់ណែន ដោយផ្នែកខាងមុខមានកាងដែកទំហំធំ ក៏ដូចជាចង្កៀង LED ជាមូល ប្រើប្រាស់នៅថាសកង់ស្រោបដោយសំបកប្រភេទ Off-road ក៏ដូចជាកាងដែក roof-rail លើដំបូល និងចង្កៀងក្រោយឌីស្សាញបញ្ឈប្រភេទ LED ។
ចំពោះផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំ ខណៈប្រអប់លេខត្រូវបានឌីស្សាញចេញពីយន្តហោះ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងមុខងារជំនួយសំខាន់ដល់ការបើកបរជាច្រើនទៀតផងដែរ ៕