Geely បញ្ចេញឡានថ្មី អាចរត់បាន ១ ២០០គីឡូម៉ែត្រ

ក្រុមហ៊ុន Geely បានដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely Galaxy Starshine 8 នៅឯសន្និសីទបច្ចេកវិទ្យាឆ្លាតវៃ Geely AI Intelligent Technology Conference ដោយរថយន្តថ្មីនេះ ជារថយន្តស៊េរីទំនើបប្រភេទ B+ class plug-in hybrid sedan ហើយគ្រោងប្រកាសចេញលក់នៅក្នុងពេលឆាប់ៗខាងមុខនេះ។

រថយន្តនេះ មានប្រវែង ៥ ០១៨ ម.ម ទទឹង ១ ៩១៨ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគម្លាតកង់ ២ ៩២៨ ម.ម ដំណើរការដោយបច្ចេកវិទ្យា NordThor EM-P ធ្វើការជាមួយម៉ាស៊ីនចំណុះ ១,៥លីត្រ Turbo ទំហំ ៤ សុីឡាំង ផលិតកម្លាំងបាន ១៦១ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២១៥ សេះ ភ្ជាប់ជាមួយប្រអប់លេខ DHT ។ ជាន់ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៦,៩ វិនាទី និងមានល្បឿនអតិបរមា ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ផ្គួបជាមួយកញ្ចប់ថ្ម Lithium iron phosphate ទំហំ ១៨,៤ និង ២៧,៦៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៤ និង ១៦១ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុប ១ ២០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនារបស់ Galaxy Starshine 8 មានការរចនាបែបស្ព័រជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយរាងស្លីម ទ្វារដៃប្រភេទ hidden door handles និងថាសកង់ស្ព័រជាដើម។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានប្រព័ន្ធកាប៊ីនឆ្លាតវៃ Flyme Auto smart cockpit system ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធជំនួយ​ការ​បើកបរ​ឆ្លាតវៃកម្រិតខ្ពស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម