Genesis បង្ហាញចេញរថយន្ត Crossover អគ្គិសនី GV60

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Genesis បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីប្រភេទ Crossover GV60 ជាផ្លូវការ មុននឹងចេញជាផ្លូវការនាពេលឆាប់ៗខាងមុខ ជាមួយប្រណិតភាព និងទំនើប។

រថយន្តអគ្គិសនី GV60 ត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង E-GMP ដូចបងប្អូនជីដូនមួយខ្លួនគឺ Hyundai Ioniq5 និង Kia EV6។ សម្រាប់ពាក្យថា GV បានមកពី Genesis និង Electric Vehicle។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងមុខរបស់ GV60 គឺងាយក្នុងការសំគាល់ភ្លាមៗដោយសារចង្កៀងមុខប្រភេទ Quad Lamps បន្ថែមជាមួយប៉ាណាបែប “Crest Grille”, កញ្ចក់សងខាងជំនួសដោយកាំម៉េរា, ចង្កៀងក្រោយលក្ខណ:បន្ទាត់បែបស្លីមត្រួតលើគ្នា, ស្លាបក្រោយ និង Coupe-shaped Roofline។ រីឯផ្នែកខាងក្នុងមានលក្ខណ:បែប Unique ជាមួយពណ៌ខាងក្នុងខៀវ បន្ថែមជាមួយចង្កឹះលេខបែប Shift-by-wire និងអេក្រង់ Touchscreen ប្រវែងវែង។

គួររំលឹកផងដែរថាក្រុមហ៊ុន Genesis ពុំទាន់ធ្វើការប្រកាសអំពីព័ត៌មានលម្អិតនៃបច្ចេកវិទ្យា និងម៉ាស៊ីនរបស់រថយន្តនេះឡើយ ដោយរង់ចាំនាពេលជិតចេញជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម