Genesis G70 ឆ្នាំ២០២២ ចេញតម្លៃលក់ផ្លូវការ ចាប់ពី ៣៨ ០០០ដុល្លារ

ក្រុមហ៊ុនរថយន្តកូរ៉េ Genesis បានប្រកាសចេញនូវតម្លៃនៃម៉ូដែល G70 Sedan ឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ហើយក៏បានបើកឲ្យបញ្ជាទិញផងដែរ។

រថយន្ត Genesis G70 ឆ្នាំ២០២២ មានតម្លៃចាប់ពី ៣៨ ៥៧០ដុល្លារ សម្រាប់ប្រភេទ 2.0T Standard RWD (Base Model) សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ អតិថិជនក៏អាចជម្រើសរើសបន្ថែមយក Option ប៉ុងពីរ AWD ផងដែរ ក្នុងតម្លៃ ២ ១០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើប្រៀបធៀបជាមួយនឹងគូប្រជែងវិញ រថយន្ត Genesis G70 គឺមានតម្លៃថោកជាងគេ ព្រោះថា រថយន្ត Audi A4 2.0T មានតម្លៃចាប់ពី ៤០ ១៤៥ដុល្លារ, BMW 330i មានតម្លៃចាប់ពី ៤២ ៨៩៥ដុល្លារ ខណៈ Mercedes C300 មានតម្លៃចាប់ពី ៤២ ៦៥០ដុល្លារ។ មិនតែប៉ុណ្ណោះ សូម្បីតែ Lexus IS 300 ក៏មានតម្លៃថ្លៃជាងដែរ ដោយចាប់ពី ៤០ ៥០០ដុល្លារ។

រថយន្ត Genesis G70 ឆ្នាំ២០២២ ម៉ូដែល Standard និង Prestige ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥២សេះ។ ចំណែកឯម៉ូដែល Sport Advanced, Sport Prestige និង Launch Edition វិញ ប្រើម៉ាស៊ីនចំណុះ ៣,៣លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦៥សេះ។ វាដំណើរការប្រអប់លេខអូតូ ៨វគ្គដូចគ្នា ហើយប្រើប៉ុងមួយវិលកង់ក្រោយ តែក៏មានជម្រើសប៉ុងពីរ AWD ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម