Genesis G90 ឆ្នាំ២០២៣ បង្ហាញខ្លួនជាផ្លូវការ នៅស្រុកកំណើត មានកម្លាំង ៣៧៥សេះ

ក្រុមហ៊ុន Genesis បានប្រកាសចេញរថយន្ត G90 ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយវាទទួលបានការឌីហ្សាញរូបរាងកាន់តែទំនើប និងប្រណីត ទាន់សម័យ ជាងស៊េរីមុនៗទៅទៀត។

មិនតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រថយន្ត Genesis G90 ឆ្នាំ២០២៣ នឹងបំពាក់កុងទ័រឌីជីថលទំហំធំដល់ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញដូចគ្នា។

ពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង ដែលស្ថិតក្រោមក្រុមហ៊ុន Hyundai នេះ បាននិយាយថា G90 ឆ្នាំ២០២៣ នឹងមានបំពាក់ប្រព័ន្ធសំឡេង Bang & Olufsen audio system ចំនួន ២៣គ្រាប់ រួមទាំងដំបូល Panoramic Sunroof ភ្លោះ និង ប្រព័ន្ធភ្លើង ambient lighting ទៀតផង។

Genesis G90 ឆ្នាំ២០២៣ នឹងប្រើម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣៧៥សេះ និងកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខអូតូ ៨វគ្គ និងមានជម្រើសប៉ុងពីរផងដែរ។

Genesis អះអាងថា រថយន្ត Sedan ប្រណីតរបស់ខ្លួននឹងផ្តល់ឲ្យនូវការបើកបរយ៉ាងរលូន ដោយការបំពាក់ប្រព័ន្ធបូម Preview-Electronic Control Suspension ដែលប្រើកាមេរ៉ាមុខដើម្បីសម្គាល់មើលស្ថានភាពផ្លូវខាងមុខ ហើយសារ៉េបូមអាស្រ័យលើស្ថានភាពជាក់ស្តែង។ មិនតែប៉ុណ្ណោះ វាក៏មានប្រព័ន្ធ Multi-Chamber air suspension ដែលអាចសារ៉េកម្ពស់បូមបាន ៣កម្រិត ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Genesis G90 ឆ្នាំ២០២៣ នឹងចេញលក់នៅឆ្នាំក្រោយ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលជិតចេញលក់តែម្តង៕

Sponsored