Genesis GV60 នឹងជាឡានអគ្គិសនីដំបូងគេអាចសាកភ្លើងដោយមិនប្រើខ្សែ

រថយន្ត Genesis GV60 ដែលក្រុមហ៊ុនទើបបានបង្ហាញរូបរាងឲ្យឃើញកាលពីថ្មីៗកន្លងទៅនេះ ទំនងនឹងក្លាយជារថយន្តដំបូងគេក្នុងលោកដែលអាចសាកភ្លើងដោយមិនប្រើប្រាស់ខ្សែបាន ដោយប្រើប្រាស់បន្ទះសាកភ្លើងឥតខ្សែ។

ការចុះផ្សាយរបស់ Green Car Reports បាននិយាយថារថយន្ត GV60 ត្រូវបានជឿជាក់ថាមានបំពាក់សមត្ថភាពសាកភ្លើងឥតប្រើខ្សែ ក្រោមជំនួយរបស់ក្រុមហ៊ុន WiTricity ដែលជាក្រុមហ៊ុនធ្លាប់សហការណ៍ជាមួយ Hyundai ពីមុនមក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

WiTricity បានអះអាងថាបច្ចេកវិទ្យាសាកភ្លើងនេះអាចបញ្ចូលថាមពលបានរហូតដល់ ១១គីឡូវ៉ាត់ ហើយប្រសិនបើបំពាក់លើរថយន្ត GV60 វានឹងក្លាយជារថយន្តផលិតកម្មដំបូងគេដែលមានសមត្ថភាពអស្ចារ្យនេះ។

យ៉ាងណាក្ដី បច្ចេកវិទ្យានេះទំនងជានឹងមិនមានទូលំទូលាយលើទីផ្សារជាច្រើននោះទេ ដោយរំពឹងថានឹងមានផ្ដាច់មុខនៅប្រទេសកូរ៉េខាងត្បូងមុនគេ ក្នុងដំណាក់កាលបញ្ចេញឲ្យប្រើប្រាស់ជាលើកដំបូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម