រថយន្ត Genesis GV60 ស៊េរីឆ្នាំ២០២៣ បានចេញលក់ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពី ៥៨ ៨៩០ដុល្លារ។
រថយន្ត Genesis GV60 EV ឆ្នាំ២០២៣ ចែកចេញជា ២ option គឺ៖
- GV60 Advanced AWD តម្លៃចាប់ពី ៥៨ ៨៩០ដុល្លារ៖ បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនី២ ប្រើប៉ុងពីរ មានកម្លាំងសរុប ៣១៤សេះ និងចម្ងាយបើកបរសរុប ៤០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
- GV60 Performance AWD តម្លៃចាប់ពី ៦៧ ៨៩០ដុល្លារ៖ បំពាក់ម៉ូទ័រអគ្គិសនីចំនួន២ ប្រើប៉ុងពីរ មានកម្លាំងសរុប ៤២៩សេះ និងចម្ងាយបើកបរសរុប ៣៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
រថយន្ត SUV អគ្គិសនីខាងលើ ផ្តល់នូវមុខងារសុវត្ថិភាពជាច្រើន រួមទាំង Highway Driving Assist, Smart Cruise Control with Stop & Go, Forward Collision Avoidance-Assist, Lane Keeping Assist, Lane Following Assist និង Blind-Spot Collision-Avoidance Assist ព្រមទាំង Blind-Spot View Monitor, Surround View Monitor, Rear Cross-Traffic Collision-Avoidance Assist, High Beam Assist, Intelligent Speed Limit Assist, Parking Distance Warning, Parking Collision-Avoidance Assist, Remote Smart Parking Assist, Advanced Rear Occupant Alert និង Safe Exit Assist ផងដែរ៕