ក្រុមហ៊ុន Genesis បានប្រកាសថា វានឹងចេញលក់រថយន្ត GV70 ស៊េរីឆ្នាំ២០២១ នៅប្រទេសអូស្ត្រាលី ក្នុងខែកក្កដា ហើយនឹងផ្តល់ទាំងជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូត។
រថយន្ត Genesis GV70 ឆ្នាំ២០២១ ម៉ូដែល G2.5 ប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រើប៉ុងមួយវិលកង់ក្រោយ ស្តង់ដារ តែក៏មាន Option ប៉ុងពីរផងដែរ។
ចំណែកឯម៉ូដែល GV70 D2.2 ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ មានកម្លាំង ២០៦សេះ ខណៈម៉ូដែល G3.5 ប្រើម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣៧៤សេះ។ រថយន្តទាំងពីរម៉ូដែលនេះប្រើប៉ុងពីរមកស្តង់ដារ និងប្រព័ន្ធ electro-mechanical limited-slip rear differential ទៀតផង។
សូមបញ្ជាក់ថា រថយន្ត Genesis GV70 G2.5 នឹងមានតម្លៃចាប់ពី ៥១ ៥០០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និង ៥៣ ៣៦៥ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ, D2.2 តម្លៃ ៥៥ ៧០០ដុល្លារ និង G3.5 តម្លៃ ៦៤ ៧០០ដុល្លារ៕