ក្រុមហ៊ុនរថយន្តកូរ៉េ Genesis បានដាក់បញ្ចេញនូវរថយន្ត GV80 ប្រភេទ Prestige Signature ស៊េរីឆ្នាំ២០២២ យ៉ាងស្ងប់ស្ងាត់ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
រថយន្ត Genesis GV80 ប្រភេទ Prestige Signature ឆ្នាំ២០២២ ដែលជា Option ខ្ពស់បំផុតនេះ ត្រូវបានដាក់ក្នុងតម្លៃ ៧៧ ២០០ដុល្លារ ដោយផ្តល់នូវជម្រើស ២ ពណ៌ គឺ Melbourne Gray ឬ Matterhorn White ហើយបំពាក់យ៉ាន់កង់ទំហំ ២២អ៊ីញ ទៀតផង។
អ្វីដែលធ្វើឲ្យ GV80 Prestige Signature កាន់តែទំនើប គឺការបំពាក់កៅអីតែ ៤ ក្នុងកាប៊ីន ខណៈកៅអីជួរទី២ គឺ ប្រណីតបំផុត អាចសារ៉េបាន ៦បែប ថែមទាំងមានមុខងារកម្តៅ និងបញ្ចេញខ្យល់ត្រជាក់ទៀតផង។
GV80 Prestige Signature បំពាក់ពូកស្បែក Nappa leather ហើយមានតុបតែងកាប៊ីនខាងក្នុងជាមួយឈើ, កុងទ័រឌីជីថល 3D ទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្តទំហំ ១៤,៥អ៊ីញ, កុងទ័របាញ់លើកញ្ចក់, ប្រព័ន្ធសំឡេង Lexicon premium audio system ២១គ្រាប់, ដៃចង្កូតមានមុខងារកម្តៅ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, កោអីមុខមានមុខងារកម្តៅ-ត្រជាក់ និង ប្រព័ន្ធភ្លើង ambient lighting ជាដើម។
រថយន្ត Genesis GV80 ឆ្នាំ២០២២ ប្រើម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣៧៥សេះ និងកម្លាំងរមួល ៥៣០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរមកស្តង់ដារ។
មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ប្រព័ន្ធជំនួយអ្នកបើកបរជាច្រើន រួមទាំង Smart Cruise Control with Stop & Go, Highway Driving Assist, Forward Collision-Avoidance Assist, and Blind-Spot Collision-Avoidance Assist, Lane Keeping Assist, Lane Following Assist, Safe Exit Assist, High Beam Assist, Rear Cross Traffic Collision-Avoidance Assist, Intelligent Speed Limit Assist, Remote Smart Parking Assist, Reverse Parking Collision-Avoidance Assist, Blind-Spot View Monitor, Surround View Monitor, Rear Occupant Alert និង digital key technology ផងដែរ៕