Genesis ត្រៀមចូលដណ្ដើមចំណែកទីផ្សារឡានប្រណីតពីក្រុមហ៊ុនអាល្លឺម៉ង់ លើទីផ្សារប្រទេសឥណ្ឌា

ផ្អែកតាមការចុះផ្សាយរបស់វិបសាយ Gaawdi Waadi បានឲ្យដឹងថាក្រុមហ៊ុន Hyundai បានចាប់ផ្ដើមសិក្សាលើការនាំយកម៉ាករថយន្ត Genesis ចូលទៅក្នុងប្រទេសឥណ្ឌា។

បច្ចុប្បន្ននេះ BMW និង Mercedes-Benz កំពុងតែប្រកួតប្រជែងគ្នាខ្លាំងលើទីផ្សាររថយន្តប្រណីតនៅឥណ្ឌា ហើយការនាំយកគូប្រជែងថ្មី ដែលមានតម្លៃធូរថ្លៃជាងរថយន្តប្រណីតអាល្លឺម៉ង់ នឹងធ្វើឲ្យទីផ្សារឥណ្ឌាកាន់តែមានការប្រកួតប្រជែងខ្លាំងមួយកម្រតទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកទល់ពេលនេះ កាលបរិច្ឆេទវាយលុកចូលទីផ្សារឥណ្ឌាជាផ្លូវការនៅមិនទាន់បានកំណត់នៅឡើយទេ ដោយក្រុមហ៊ុន Hyundai នៅកំពុងរៀបចំផែនការដើម្បីណែនាំម៉ាករថយន្ត Genesis នេះដល់អតិថិជនឥណ្ឌា។

Genesis បានពង្រីកខ្លួនចូលទីផ្សារជាច្រើនរួចមកហើយក្នុងរយៈពេល៦ឆ្នាំដំបូងរបស់ខ្លួន ដែលក្នុងនោះមានអាមេរិកខាងជើង, រុស្ស៊ី, អូស្ត្រាលី, ចិន, អឺរ៉ុប និងទីផ្សារនៅមជ្ឈឹមបូព៌ាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម