Genesis បានបង្ហាញរូបភាពដំបូងនៃរថយន្ត GV70 ដែលជារថយន្ត SUV របស់ម៉ាករថយន្តប្រណីតកូរ៉េខាងត្បូងមួយនេះ បន្ទាប់ពីរថយន្ត GV80។
រូបភាពបានបង្ហាញថារថយន្ត GV70 នឹងមានរូបរាងដូចជា GV80 ហើយក៏មានការឌីហ្សាញរាងស្លីមជាងផងដែរ ដែលគេប្រើប្រាស់នូវការឌីហ្សាញមានឈ្មោះថា Athletic Elegance។ អំពូលខាងមុខជាប្រភេទ Quad Lamps ស្រដៀងនឹងរថយន្ត Genesis ដទៃទៀតដូចជា G70, G80 និង G90 ជាដើម។
មើលពីចំហៀងឃើញថា GV70 គឺមានតួខ្លួនខ្លីជាង GV80 ហើយដំបូលខាងលើហាក់មានរាងកោងខ្លាំង។ នៅផ្នែកខាងក្រោយវិញមានបំពាក់នូវអំពូល Quad Lamps ដែលហាក់មិនខុសពីរថយន្តស៊េរីថ្មីដទៃទៀតរបស់ Genesis។
Genesis នៅមិនទាន់បានប្រកាសនៅឡើយទេថារថយន្ត GV70 នឹងបង្ហាញវត្តមានជាផ្លូវការនៅពេលណានោះ៕