
នៅក្នុងឆ្នាំ ២០២៥ GM សម្រេចបានកំណើនទាំងការលក់រាយ និងចំណែកទីផ្សារក្នុងប្រទេសចិនគួរឲ្យកក់សម្គាល់។ ក្រុមហ៊ុនមេនិងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ លក់រថយន្តសរុបជិត ១,៩ លានគ្រឿង មានការកើនឡើង ២,៣% ធៀបនឹងឆ្នាំមុន។ ក្នុងនាមជាកម្លាំងចលករដ៏សំខាន់នៃកំណើនរបស់ GM ក្នុងប្រទេសចិន ការលក់រថយន្ត NEV បានកើនឡើង ២២,៦% ពីមួយឆ្នាំទៅមួយឆ្នាំ។
ការលក់រថយន្តថាមពលថ្មី (NEV) របស់ក្រុមហ៊ុន General Motors បានកើនឡើងជិត ១ លានគ្រឿងនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០២៥ ដែលស្មើនឹងជាងពាក់កណ្តាលនៃបរិមាណលក់សរុបរបស់ខ្លួននៅក្នុងប្រទេសនេះ។ ទាំងបរិមាណលក់ និងអត្រានៃការប្រើប្រាស់រថយន្ត NEV បានឈានដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីការបង្កើនល្បឿននៃកិច្ចប្រឹងប្រែងលើការប្រើប្រាស់ថាមពលអគ្គិសនីរបស់ក្រុមហ៊ុន។
លោក John Roth អនុប្រធានជាន់ខ្ពស់ និងជាប្រធានក្រុមហ៊ុន GM ប្រចាំប្រទេសចិន បានមានប្រសាសន៍ថា៖ «លទ្ធផលវិជ្ជមានទាំងនេះសម្រេចបានតាមរយៈការប្តេជ្ញាចិត្តលើឧត្តមភាពនៃផលិតផល និងសកម្មភាពដ៏ម៉ឺងម៉ាត់លើការផលិត និងសារពើភ័ណ្ឌ។ ជាមួយនឹងល្បឿន និងសមត្ថភាពដែលមានស្រាប់ យើងរំពឹងថានឹងនាំយកជម្រើសកាន់តែច្រើនដែលអតិថិជនជុំវិញពិភពលោកស្រឡាញ់ពេញចិត្ត»។
GM បានបង្កើតផលប័ត្រដ៏ទូលំទូលាយនៃរថយន្តដើរដោយសាំងប្រកបដោយនវានុវត្តន៍ និងរថយន្តប្រើប្រាស់ថាមពលថ្មី NEV ដ៏ធំទូលាយបំផុតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តសកល (OEMs) នៅក្នុងប្រទេសចិន។ នៅក្នុងឆ្នាំ ២០២៦ រាល់ការដាក់លក់ផលិតផលថ្មីទាំងអស់នឹងរួមបញ្ចូលជម្រើស NEV ជាមួយនឹងនវានុវត្តន៍ក្នុងស្រុកដែលដើរតួយ៉ាងសំខាន់។
ក្រឡេកមកពីម៉ាកយីហោ Baojun ស្ថិតក្រោមដំបូលក្រុមហ៊ុនមេ GM ទទួលបានកំណើននៃការលក់ ១២,៣% បានមកពីកំណើននៃការលក់រថយន្ដអគ្គិសនីម៉ូឌែល YEP Plus និង Yunhai។ ការលក់ YEP Plus មានចំនួនជាង ២៦ ០០០ គ្រឿង និងការចែកចាយ Yunhai បានកើនឡើង ៦០% ដល់ជាង ១១ ០០០ គ្រឿង។
យ៉ាងណាមិញនៅទីផ្សារប្រទេសកម្ពុជារថយន្ដអគ្គិសនី Baojun YEP Plus ត្រូវបាននាំចូលដោយក្រុមហ៊ុន SNKH ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដោយសារតែតម្លៃរបស់វាសមរម្យ ក្រោម២មុឺនដុល្លារ ប៉ុន្តែបំពាក់ជាមួយ Option ទំនើបស័ក្ដិសមក្នុងការប្រើប្រាស់កក្នុងក្រុងដើម្បីកាត់បន្ថយថ្ងៃចំណាយ។ សម្រាប់ព័ត៌មានបន្ថែមបងបងប្អូនអាចទំនាក់ទំនងទៅកាន់ហ្វេកបុកផេក Baojun Cambodia៕




















