
ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនខែ ពេលនេះ ក្រុមហ៊ុន General Motors (GM) និង Hyundai បានប្រកាសសហការគ្នាជាផ្លូវការហើយ ដោយក្នុងនោះ ការសហការគ្នានេះគឺជាផែនការសម្រាប់ផលិតរថយន្តរួមគ្នាចំនួន ៥ម៉ូឌែល សម្រាប់ទីផ្សារអាមេរិកកណ្តាល និងខាងត្បូង។
គួរបញ្ជាក់ថា សម្រាប់រថយន្តទាំង ៥ម៉ូឌែលដែលជាការសហការគ្នារវាងក្រុមហ៊ុន General Motors (GM) និង Hyundai នេះ ក៏នឹងរួមបញ្ចូលនូវរថយន្តប្រភេទ Crossover និងភីកអាប់ផងដែរ ហើយគ្រោងនឹងចាប់ផ្តើមការផលិត និងបង្ហាញចេញនៅក្នុងឆ្នាំ ២០២៨ ខណៈព័ត៏មានលម្អិតមិនទាន់បង្ហាញចេញនៅឡើយទេ។
ជាមួយគ្នានេះ បើយោងទៅតាមការវិភាគជាច្រើន គឺបានឲដឹងថា ប្រសិនបើភាពជាដៃគូរវាងក្រុមហ៊ុនទាំង ២ ធ្វើការដំណើរការជាមួយបានល្អនោះ ពួកគេគឺអាចលក់រថយន្តបានចំនួនដល់ទៅ ៨០០ ០០០ គ្រឿង ឯណ្ណោះ នៅក្នុងមួយឆ្នាំ៕