GM Baojun Yep Plus ប្រភេទទ្វា៥ ប្រើអគ្គិសនីសុទ្ធ សាកភ្លើងម្តងជិះបានជាង ៤០០គីឡូម៉ែត្រ

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC GM និង Wuling បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Baojun Yep Plus ប្រភេទទ្វា ៥ គ្រោងនឹងធ្វើការចេញលក់នៅក្នុងត្រីមាសទី ១ ជាមួយតម្លៃលក់ចាប់ពី ២១ ១០០ ដុល្លារ នៅទីផ្សារប្រទេសចិន។

រថយន្ត SUV នេះ មានប្រវែងតួខ្លួនសរុប ២ ៩៩៦ ម.ម ទទឹង ១ ៧៦០ ម.ម កំពស់ ១ ៧២៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥៦០ ម.ម នឹងអាចបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១០១ សេះ និងអាគុយដែលអាចបើកបរបានចម្ងាយ ៤០១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងមាន top-speed ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញរបស់ Baojun Yep Plus ត្រូវបានរចនាឡើងផ្អែកនៅលើរថយន្ត Baojun Yep ម៉ូដែលទ្វា ៣ រាងជាប្រអប់ជ្រុង ក្រុមហ៊ុនឲ្យឈ្មោះថា Square Box Design Language ដោយនៅផ្នែកខាងមុខមានប៉ាណាជាប់ជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED ដំបូល roof rack ថាសកង់ស្ព័រទំហំជាដើម ខណៈព័ត៌មានលម្អិតបន្ថែមទៀត ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

Baojun Yep ម៉ូដែលទ្វា ៣
ផ្ទាំងផ្សាយពាណិជ្ជកម្ម