[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ទីក្រុងសៀងហៃ ប្រទេសចិនត្រូវបានបិទខ្ទប់ឡើងវិញបន្ទាប់ពីមានការរីករាលដាលដ៏ធំបំផុតរបស់ប្រទេសក្នុងការឆ្លងជំងឺកូវិដ-១៩ ក្នុងរយៈពេលជាងមួយឆ្នាំ។ ការបិទខ្ទប់នេះកំពុងប៉ះពាល់ដល់ផលិតកម្មនៅក្នុងទីក្រុង ដោយមានក្រុមហ៊ុន GM ក្រុមហ៊ុន Tesla និងក្រុមហ៊ុនផ្គត់ផ្គង់ Aptiv PLC និង Bosch ទាំងអស់កំពុងព្យាយាមប្រតិកម្ម។
ទន្ទឹមនឹងនោះ ការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុន General Motors ជាមួយ SAIC បានគ្រប់គ្រងដើម្បីបន្តដំណើរការរោងចក្ររបស់ខ្លួន ប៉ុន្តែម្រាប់បុគ្គលិក ត្រូវនៅក្នុងរោងចក្រ ហើយមិនត្រូវឲ្យទាក់ទងជាមួយពិភពខាងក្រៅ ដើម្បីព្យាយាមការពារកុំឲ្យមេរោគឆ្លងរាលដាលដល់កន្លែងបណ្តាក់ទុនរួមគ្នាផលិតរថយន្ត Buick, Chevrolet និង Cadillac ។
ម៉្យាងវិញទៀតក្រុមហ៊ុនផ្គត់ផ្គង់រថយន្តរបស់អាល្លឺម៉ង់ Bosch បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយការកាត់បន្ថយបុគ្គលិកនៅក្នុងរោងចក្ររបស់ខ្លួន ដើម្បីបន្តប្រតិបត្តិការនេះ, ដោយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងដើម្បីបម្រើតម្រូវការរបស់អតិថិជនរបស់យើង” ។
គួរឲ្យដឹងថាប្រជាជនចិនកំពុងរងនៅការកើនឡើងដ៏អាក្រក់បំផុតនៃការឆ្លងមេរោគកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំ ហើយនៅឆ្នាំនេះ ប្រទេសនេះបានឃើញករណីរោគសញ្ញានៃមេរោគក្នុងតំបន់ច្រើនជាងឆ្នាំ ២០២១។ រដ្ឋាភិបាលបានអនុវត្តគោលនយោបាយជាបន្តបន្ទាប់ដើម្បីព្យាយាមទប់ស្កាត់រលកនេះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទុះឡើងវិញនៃរលកកូវិដ-១៩បាននាំឲ្យមានការបិទរោងចក្រនៅ Shenzen ដែលជាមជ្ឈមណ្ឌលផលិតកម្ម ហើយអាចបង្ខំអ្នករៀបចំឲ្យលុបចោលកម្មវិធី Beijing Auto Show ឆ្នាំ២០២២ ផងដែរ៕