កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន GMC បានបង្ហាញឲ្យដឹងថា រថយន្តអគ្គិសនី Hummer EV នឹងត្រូវដាក់បង្ហាញជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះតែម្តង។
បើតាមវីដេអូឃ្លីបខ្លីមួយ GMC បានពិព័រនារថយន្ត Hummer EV ថាជា “Supertruck” ដោយក្នុងនោះវាមានបំពាក់មុខងារពិសេសមួយ ហៅថា “Crab Mode” ដែលអនុញ្ញាតឲ្យវាបង្វិលកង់ ប្រៀបដូចទៅនឹងសត្វក្តាមដើរអីចឹង។
គួរឲ្យដឹងថា រថយន្ត GMC Hummer EV ត្រូវគេកំណត់ឲ្យចូលរោងចក្រផលិត នៅក្នុងឆ្នាំ២០២១ ជាម៉ូដែលឆ្នាំ២០២២។ GMC ធ្លាប់បានអះអាងថា រថយន្តភីកអាប់ដំណើរការដោយថាមពលអគ្គិសនីនេះ នឹងមានកម្លាំងរហូតដល់ទៅ ១ ០០០សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖