GMC អាចផលិតឡាន Hummer អគ្គិសនីបាន១២គ្រឿងក្នុងមួយថ្ងៃ

[ទីផ្សារបរទេស] ក្រុមហ៊ុន GMC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ General Motors បាន​រាយការណ៍​ថា​កំពុងតែ​អាច​ផលិត​រថយន្តអគ្គិសនី Hummer បានចំនួន​១២គ្រឿងក្នុងមួយថ្ងៃ ក្រោយការខិតខំប្រឹងប្រែងក្នុងការបង្កើនការផលិត។

ទោះយ៉ាងណាលទ្ធផលនៃការផលិតនេះនៅមិនទាន់​ច្រើននៅឡើយទេ ព្រោះថាវិបត្តិ​សង្វាក់​ផ្គត់ផ្គង់នៅ​បន្ត​កើតមាន​នៅ​ឡើយ ប៉ុន្តែ GMC និយាយថា​នឹងយកឲ្យបាននូវបរិមាណផលិតដែលខ្លួនបានប៉ងទុក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទំហំផលិតរំពឹងថានឹងកើតឡើង​នៅ​អំឡុង​ឆមាស​ទីពីរ​ ដោយ​សារ​តែ​ក្រុមហ៊ុននឹងចាប់ផ្ដើមការផលិតអាគុយនៅ​រោងចក្រថ្មីនៅរដ្ឋ Ohio។ បច្ចុប្បន្ននេះអាគុយ​ប្រើ​លើ​រថយន្ត Hummer EV ត្រូវបាននាំចូលដោយក្រុមហ៊ុន LG Chem ដោយទិញមកពីក្រៅសហរដ្ឋអាមេរិក។

ការចុះផ្សាយរបស់ The Wall Street Journal ដែលបានដកស្រង់សម្ដីអ្នកនាំពាក្យក្រុមហ៊ុន General Motors បាន​ឲ្យ​ដឹង​ការ​កុម្ម៉ង់​ចំនួន ៧៧ ០០០គ្រឿង នៃរថយន្ត GMC Hummer EV នឹងត្រូវបំពេញ​បន្តិចម្ដងៗក្រោយពី​មាន​ការបើក​ដំណើរ​ការ​រោង​ចក្រផលិតអាគុយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម