GMW បើកទទួលកក់ម៉ូដែលឆ្នាំ ២០២៤ ត្រឹមតែ ៩៩យ៉ន់ ស្មើនឹង ១៤ដុល្លារប៉ុណ្ណោះនៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Haval H6 ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover ជាមួយការកក់មុនត្រឹមតែ ៩៩ យន់ ស្មើនឹង ១៤ ដុល្លារនៅទីផ្សាប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Lemon Platform ដំណើរការដោយម៉ាស៊ីនសាំងចំនួន ២ ជម្រើស រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ ។
  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ អាចផលិតកម្លាំងបាន ២៣៤ សេះ និងកម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ។

Haval H6 ស៊េរីឆ្នាំ ២០២៤ ត្រូវបានឌីស្សាញផ្តល់នៅរូបរាងបែបស្ព័រ ជាមួយប៉ាណាមុខមួយផ្ទាំងធំ អបសងខាងដោយចង្កៀងមុខ LED រចនាថ្មី ក៏ដូចជាថាសកង់ស្ព័រពណ៌ខ្មៅ កាង spoiler ជាប់ដំបូលលយចេញមកក្រៅ និងចង្កៀងក្រោយ LED ។

ចំពោះនៅផ្នែកខាងក្នុងវិញ នៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការឈីប Qualcomm Snapdragon 8155 រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ។ លើសពីនេះភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិត២ រួមបញ្ចូលដល់ ២០មុខងារឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម