
រថយន្ត SUV បែប Off-Road Tank 500 ម៉ូឌែលថ្មីដែលបំពាក់ដោយប្រព័ន្ធ LiDAR នៅលើដំបូល ដើម្បីគាំទ្រដល់ប្រព័ន្ធជំនួយការបើកបរដ៏ទំនើប Coffee Pilot Ultra របស់ក្រុមហ៊ុន Great Wall Motor (GWM)។ ការបង្ហាញខ្លួនជាផ្លូវការរបស់រថយន្ដនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែកក្កដា ហើយគេរំពឹងថានឹងចាប់ផ្តើមបើកការលក់មុន (pre-sales) នៅខែសីហា និងដាក់លក់ជាផ្លូវការនៅត្រីមាសទី ៣នៅក្នុងប្រទេសចិន។
បច្ចុប្បន្ន រថយន្ត Tank 500 ដាក់លក់នៅលើទីផ្សារបច្ចុប្បន្នផ្ដល់មកជាមួយជម្រើស ៥កៅអី និង ៧កៅអី ហើយមានបំពាក់មកជាមួួយម៉ាស៊ីនចំហេះខាងក្នុង (ICE) និងប្រភេទអគ្គិសនីលាយសាំង (PHEV) ដាក់លក់ជាមួួយតម្លៃចប្រហែល ៤៦ ៧០០ដុល្លារ។
រថយន្ត Tank 500 ថ្មីនេះនៅតែបន្តរក្សាការរចនាដូចទៅនឹងម៉ូដែលបច្ចុប្បន្ន។ ភាពខុសគ្នាធំបំផុតគឺបានបំពាក់មកជាមួយ Hesai ATX roof lidar ថ្មីមានទំហំតូចជាង ៦០% និងស្រាលជាង ៥០% ធៀបនឹង Hesai AT128 lidar ដែលបំពាក់នៅលើរថយន្ត Wey Blue Mountain (Lanshan) នេះបើយោងតាមប្រភពពីបណ្តាញសង្គមចិន Autohome។ ក្នុងពេលជាមួយគ្នានេះ ផ្នែកខាងមុខនៃរថយន្តត្រូវបានតុបតែងដោយ ជាមួយប៉ាណាខាងក្នុងរាងចតុកោណកែង លេងបន្ថែមដោយក្រូម។
លើសពីនេះ កម្លាំងម៉ាស៊ីនត្រូវបានគេរំពឹងថានឹងនៅតែរក្សាភាពស៊ីសង្វាក់គ្នាជាមួយម៉ូឌែលបច្ចុប្បន្ន នេះបើយោងតាមព័ត៌មានដែលបានប្រកាសពីមុន។ ប្រព័ន្ធ Plug-in Hybrid Hi4-T និង Hi4-Z ត្រូវដំណើរដោយម៉ាស៊ីនចំណុះ 2.0 អាចផលិតកម្លាំងអតិបរមាបាន ២៤៨ សេះ។
ចំពោះរថយន្ដ Tank 500 Hi4-T បច្ចុប្បន្នដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ១អាចផលិតកម្លាំងបាន ១៦១ សេះ និងបំពាក់មកជាមួយអាគុយលីចូម ternary ទំហំ ៣៦.៧ គីឡូវ៉ាត់ម៉ោង ប្រើអគ្គិសនីសុទ្ធអាចបើកបានចម្ងាយ ១១០គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ WLTC។
ចំណែកឯម៉ូឌែល Tank 500 Hi4-Z វិញដំណើរការដោយម៉ូទ័រចំនួនពីរ អាចផលិតកម្លាំងបាន ៦១០សេះ និងចំពាក់មកជាមួយអាគុយលីចូម ternary ទំហំ ៥៩.០៥ គីឡូវ៉ាត់ម៉ោង ប្រើអគ្គិសនីសុទ្ធអាចបើកបានចម្ងាយ ២០១គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ WLTC៕