[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors បានធ្វើការដាក់បង្ហាញចេញនៅរូបភាពនៃរថយន្ត Haval H6 ជំនាន់ទី៣ ដែលទទួលបានការកែមុខមាត់ថ្មី ប្រភេទ SUV គ្រោងនឹងចេញលក់នៅត្រីមាសទី ៣ ឆ្នាំ២០២៣ នៅទីផ្សារប្រទេសចិន ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧១១ ម.ម ទទឹង ១ ៩៤០ ម.ម កំពស់ ១ ៧៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣៨ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ គឺទទួលបាននៅផ្នែលខាងមុខថ្មីខុសពីម៉ូដែលបច្ចុប្បន្ន ដោយមានរបាចែកនៅចំកណ្តាលរវាងប៉ាណានិងរន្ធខ្យល់ ចង្កៀងមុខក្រោយប្រភេទ LED និងប្រើប្រាស់នៅថាសកង់ទំហំ ១៩ អ៉ីញជាដើម ។ ខណះនៅផ្នែកខាងក្នុង មិនត្រូវបានបង្ហាញនោះទេ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង និងម៉ាស៊ីនចំណុងះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៨ សេះ ។ លើសពីនេះទៀត Haval H6 នឹងដាក់បង្ហាញម៉ូដែ plug-in hybrid ដែលត្រូវបានគេរំពឹងថានឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាកូនកាត់ Hi4 ចុងក្រោយបង្អស់របស់ GWM ផងដែរ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតបន្ថែម ក្រុមហ៊ុននៅមិនទាន់បង្ហាញអ្វីច្រើនលើសពីនេះទេ ដូច្នេះមានតែរងចាំមើលទាំងអស់គ្នា ៕