GWM ចេញឡាន off-road SUV ប៉ុង២ ថ្មី ខណៈតម្លៃអាចក្រោម ៤មុឺនដុល្លារ

[ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត GWM Tank 400 ប្រភេទ off-road SUV ប្រើសប្រាស់ម៉ាសុីនម៉ាស៊ូត ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់បង្ហាញនូវឡើយទេ ប៉ុន្តែសម្រាប់ជម្រើសម៉ាសុីនកូនកាត់មានតម្លៃលក់លើទីផ្សារចាប់ពី ៣៩​ ៨៥០ ដុល្លារ ដល់ ៤០ ៤០០ ដុល្លារ ដូច្នេះសម្រាប់ជម្រើសម៉ាសុីនម៉ាស៊ូតអាចមានតម្លៃទាបជាង ហើយគ្រោងចេញលក់ជាផ្លូវការក្នុុុងពេលឆាប់ៗនេះ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ turbocharged ទំហំ​ ៤ សុីឡាំង ផលិតកម្លាំងបានសរុប ១៨៣ សេះ ភ្ជាប់ដោយប្រភេទបើកបរប៉ុង២ 4WD ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tank 400 មានប្រវែងតួខ្លួនសរុប ៤ ៩៨៥ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩០៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៥៥០ ម.ម ចំណែកបានឌីស្សាញគឺរចនាបែប Off-Road  ដែលមើលទៅមានភាបហាប់ណែននិងអំណាច បំពាក់ជាមួយឈ្នាន់ជើងជំហៀង ថាសកង់ទំហំ ១៨ អ៊ីញ និងទ្វារឃ្លុបបើក-បិទខាងក្រោយ។

ចំពោះនៅផ្នែកខាងក្នុងការរចនាបែបទំនើប ជាមួយនឹងកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ Head-up Display កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic sunroof និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម