
ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors (GWM) បានធ្វើការប្រកាសបញ្ចេញនូវ Teaser រូបភាពរបស់រថយន្ត Haval Xiaolong Max ជំនាន់ទី ២ របស់ពួកគេ ដោយរថយន្តថ្មីនេះ ត្រូវបានគេរំពឹងថានឹងត្រូវបានធ្វើឱ្យប្រសើរឡើងទាំងរូបរាង ផ្នែកខាងក្នុង និងកម្លាំងម៉ាស៊ីន ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ។
សម្រាប់រថយន្ត Xiaolong Max ជំនាន់ទី ២ នេះ មានប្រវែង ៤ ៧៨០ ម.ម ទទឹង ១ ៨៩៥ ម.ម កម្ពស់ ១ ៧២៥ ម.ម និងប្រវែងគម្លាតកង់ ២ ៨១០ ម.ម ហើយត្រូវបានគេរំពឹងថានឹងផ្តល់នូវជម្រើសប្រព័ន្ធ Plug-in Hybrid ចំនួន ២ គឺ៖
- ម៉ាសុីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤សុីឡាំង ដែលបង្កើតឡើងដោយក្រុមហ៊ុន GWM អាចផលិតកម្លាំងបាន ១៥៤ សេះ។
- ម៉ាសុីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១១៤ សេះ ភ្ជាប់ជាមួយកញ្ចប់ថ្ម lithium iron phosphate ទំហំ ២៧,៥៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៦ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ នេះបើយោងតាម MIIT របស់ប្រទេសចិន។
ខណៈព័ត៌មានលម្អិតអំពីម៉ូទ័រអគ្គិសនី និងផ្នែកខាងក្នុងមិនត្រូវបានបង្ហាញនៅឡើយនោះទេ ប៉ុន្តែនឹងគាំទ្រមុខងារជំនួយការបើកបរកម្រិតខ្ពស់៕
យោងតាមរូបភាពដែលបានបង្ហាញ រថយន្តថ្មីនេះ នឹងមានរចនាផ្នែកខាងមុខថ្មីរួមបញ្ជូលគ្នារវាងភ្លើងលម្អ និងឡូហ្គូល “HAVAL” នៅចំកណ្តាល ខណៈផ្នែកខាងក្រោយវិញ ក៏នឹងទទួលបានការអាប់ឌែតថ្មីផងដែរ ព្រមទាំងប្រើប្រាស់នូវដំបូលប្រភេទ floating roof effect និងថាសកង់ទំហំ ១៩ អ៊ីញ។