GWM បញ្ចេញរថយន្ត SUV Off-Road ថ្មីរបស់ខ្លួន មានតម្លៃតែ ២មុឺនដុល្លារប៉ុណ្ណោះ!

បន្ទាប់ពីធ្វើការរង់ចាំអស់ជាយូរ ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Haval Big Dog Plus របស់ខ្លួនហើយ ដោយក្នុងនោះ​ គឺមានតម្លៃលក់ចាប់ពី ១៩ ១០០ដុល្លារ ដល់ ២៥ ៨០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនោះ រថយន្តនេះ គឺទទួលបាននូវការរចនាថ្មីជាមួយប៉ាណាផ្នែកខាងមុខ មានចង្កៀងមុខ-ក្រោយរាងមូល និងទទួលបាននូវកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ ក៏ដូចជាអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ដែលដំណើរការដោយប្រព័ន្ធ Coffee OS 3 ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងផ្នែកថាមពលវិញ វាដំណើរការដោយ៖

  • ម៉ាស៊ីន 1.5T ផលិតកម្លាំងបាន ១៨១សេះ និងកម្លាំងរមួល ២៧៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ DCT ចំនួន ៧វគ្គ។
  • ម៉ាស៊ីន 2.0T ផលិតកម្លាំងបាន ២៣៥សេះ និងកម្លាំងរមួល ៣៨៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ DCT ចំនួន ៩វគ្គ។
  • ម៉ាស៊ីន 1.5T ផលិតកម្លាំងបាន ១៥៤សេះ និងកម្លាំងរមួល ២៤៣ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ៩៤ និង ២០១សេះ ផ្គួបជាមួយអាគុយទំហំ ១៨,៧ និង ២៧,៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៥ និង ១៥០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម