GWM បញ្ចេញឡាន MPV ប្រើ PHEV លំដាប់ VIP ថ្មី ដើម្បីប្រជែងឡាន MPV នៅក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តប្រភេទ MPV លំដាប់ VIP ថ្មី ប្រើថាមពល PHEV ស្ថិតក្រោយម៉ាកយីហោ Wey មានឈ្មោះថា Gaoshan 8 មានតម្លៃលក់ចាប់ពី ៤៣ ០០០ ដុល្លារ និង Gaoshan 9 មានតម្លៃលក់ ៤៩ ១០០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

ម៉ូដែលទាំង ២ នេះ ដំណើរការដោយប្រព័ន្ធ PHEV ធ្វើការជាមួយម៉ាស៊ិនសាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៥២ សេះ ប្រភេទប៉ុង ២ 4WD ផ្គួបជាមួយអាគុយទំហំ ៤៤,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ១៧២ គីឡូម៉ែត្រ សម្រាប់ម៉ូដែល Wey Gaoshan 8 និងប្រើអាគុយទំហំ ៥១,៥៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ២០១ គីឡូម៉ែត្រ សម្រាប់ម៉ូដែល Wey Gaoshan 9 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរបស់ Gaoshan 8 និង Gaoshan 9 មានភ្ជាប់មកជាមួយប្រព័ន្ធចាប់សញ្ញា LiDAR sensor ហើយផ្នែកខាងមុខមានប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយប្រភេទ LED ខណៈទ្វារចំហៀងជាប្រភេទទ្វារូតបើក-បិទដោយថាមពឡអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៣២អ៉ីញ គាំទ្រដោយឈីប Snapdragon 8295 ក៏ដូចជាកុងទ័របង្ហាញលើកញ្ចក់ HUD ទំហំ ២៦ អ៉ីញ កន្លែងសាកថ្មឥតខ្សែ ។ លើសពីនេះ ជួរទី ២ មានកៅអី captain-seat ចំនួន ២ ដាច់ពីគ្នា ព្រមទាំងមានអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៣ អ៉ីញផងដែរ ។ គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែលទាំង ២ នេះ ចំនុចដែលខុសគ្នាគឺទំហំ ដោយ Gaoshan 9 ធំជាង Gaoshan 8 ក្រៅពីនឹងដូចគ្នាទាំងអស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម