
ស្របពេលដែលទីផ្សាររថយន្តនាពេលបច្ចុប្បន្ននេះកំពុងមានការកើនឡើងខ្លាំង ពេលនេះ ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសបង្ហាញចេញនូវរថយន្ត Haval H9 ជំនាន់ទី២ ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ នឹងប្រកាសបង្ហាញចេញជាផ្លូវការនៅក្នុងពិព័រណ៍រថយន្ត Chengdu ក្នុងថ្ងៃទី ២៩ ខែសីហា ខាងមុខនេះ។
ក្នុងនោះ បើនិយាយពីការរចនារបស់រថយន្តជំនាន់ថ្មីនេះ គឺមិនមានការផ្លាស់ប្តូរថ្មីឡើយ ពោលគឺនៅតែរក្សាការរចនាដដែលទាំងផ្នែកខាងក្រៅ និងខាងក្នុងតែម្តង ពោលគឺទទួលបានចង្កៀងមុខមូល ការរចនាពណ៌ខ្មៅ និងកុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ ក៏ដូចជាអេក្រង់កម្សាន្តទំហំ ១៤,៦អ៊ីញ ជាដើម។
គួរបញ្ជាក់ថា សម្រាប់ផ្នែកម៉ាសុីន និងថាមពល ក៏ដូចជាតម្លៃវិញ គឺមិនទាន់បានបង្ហាញចេញនៅឡើយទេ ប៉ុន្តែគឺអាចទទួលបានទាំងជម្រើសម៉ាសុីនសាំង, ម៉ាសុីនម៉៉ាស៊ូត និងម៉ាសុីន PHEV តែម្តង ខណៈតម្លៃវិញ ក៏ទំនងជាមិនមានការផ្លាស់ប្តូរផងដែរ ពោលគឺមានតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ ដដែល នៅក្នុងទីផ្សារប្រទេសចិន៕