GWM បញ្ជេញ Big Dog ជំនាន់ទី២ នៅក្នុងទីផ្សារចិន អាចបើកបាន ១២៦គ.ម ដោយប្រើអគ្គិសនីសុទ្ធ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរូបភាពរបស់រថយន្តមុខមាត់ថ្មី Haval H7 ឫ Big Dog ជំនាន់ទី២ ជារថយន្តប្រភេទ SUV ៥កៅអី នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់បង្ហាញនូវឡើយទេ ហើយគ្រោងចេញជាផ្លូវការក្នុងពេលឆាប់ៗនេះ។

ក្នុងនោះ រថយន្តថ្មីនេះ ត្រូវបានប្រកាសដោយ MIIT របស់ចិនក្នុងខែតុលា ឆ្នាំ២០២៤ ជាម៉ូដែលដែលបានកែប្រែរបស់ Haval Xiaolong Max ដំណើរការដោយម៉ាស៊ីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន១ ផ្គួបជាមួយអាគុយទំហំ ២៧,៥៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៦ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៨៩៥ ម.ម កម្ពស់ ១ ៧២៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម ។ សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ បំពាក់ជាមួយប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED រចនាអូសកាត់ពីម្ខាងទៅម្ខាង ជាមួយឡូហ្គូលអក្សរ Haval នៅផ្នែកកណ្តាល និងថាសកង់ស្ព័រជាដើម។ ចំពោះនៅផ្នែកខាងក្នុងវិញ ខាងក្រុមហ៊ុនមិនទាន់បង្ហាញនូវឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម