GWM ប្រកាសចេញ Tank 500 Hi4-Z តម្លៃជិត ៥មុឺនដុល្លារ អាចបើកបាន ២០១គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត GWM Tank 500 Hi4-Z ប្រភេទ off-road SUV ជាមួយតម្លៃលក់ខ្ទង់ ៤៩​ ៨៥០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៧៨ ម.ម ទទឹង ១ ៩៣៤ ម.ម កម្ពស់ ១ ៩០៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២១០ ម.ម ដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ អាចផលិតកម្លាំងបាន ១៨៣ សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ រួមជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបានចំនួន ៨៥២ សេះ និងកម្លាំងរមួល ១ ១៩៥ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៩,០៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០១គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និង ១ ០៩៦ គីឡូម៉ែត្រ សរុប មានកម្រិតសុីប្រេង ៨,៦លីត្រ/១០០គ.ម ភ្ជាប់ដោយប្រអប់លេខ DHT ចំនួន ៣វគ្គ ជាន់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រ ចំណាយពេល ៤,៦វិនាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញរបស់ Tank 500 Hi4-Z ត្រូវបានឌីស្សាញឡើងបែប Off-Road ដែលមើលទៅមានភាបហាប់ណែន និងអំណាច ដោយបំពាក់ជាមួយឈ្នាន់ជើងជំហៀង ថាសកង់ទំហំ ១៨ ដល់ ២០អ៊ីញ និងទ្វារឃ្លុបក្រោយដែលអាចព្យួរកង់សាគួរបាន។

ចំពោះនៅផ្នែកខាងក្នុងវិញ មានការរចនាបែបទំនើបជាមួយនឹងកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ Head-up Display កន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម