ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសជាផ្លូវការថា ពួកគេកំពុងរួមដៃជាមួយក្រុមហ៊ុនចិនចំនួន ៥ ដើម្បីជំរុញការវិនិយោគ និងបង្កើតការងារនៅក្នុងប្រទេសថៃ។ ការសហការនេះ មានគោលបំណងអភិវឌ្ឍឧស្សាហកម្មរថយន្តថាមពលថ្មី ដោយប្រើបច្ចេកវិទ្យាទំនើបៗ និងច្នៃប្រឌិតឆ្លាតវៃ។
ក្នុងនោះ ប្រទេសថៃត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលផលិតរថយន្តថាមពលថ្មីដោយ GWM និងបានប្តេជ្ញាចិត្តលើការផលិតរថយន្ត BEV, HEV និង PHEV ដើម្បីបំពេញតម្រូវការទីផ្សារជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ បើយោងតាមលោក Michael Chong នាយក GWM បានបញ្ជាក់ថា ការវិនិយោគនេះមិនត្រឹមតែជំរុញសេដ្ឋកិច្ចក្នុងប្រទេសថៃនោះទេ ប៉ុន្តែនឹងបង្កើនសមត្ថភាពកម្លាំងពលកម្មថែមទៀតផង។
គួរឲដឹងថា ក្នុងឆ្នាំ ២០២៥ នេះ GWM គ្រោងនឹងបង្ហាញម៉ូឌែលថ្មីៗ និងបច្ចេកវិទ្យាថ្មីសម្រាប់អ្នកប្រើប្រាស់រថយន្តរបស់ពួកគេ។ លើសពីនេះ ក្រុមហ៊ុន GWM ក៏មានបំណងក្លាយជាក្រុមហ៊ុនធំជាងគេក្នុងការផលិត និងនាំចេញរថយន្តថាមពលថ្មីនៅទូទាំងពិភពលោកផងដែរ៕