GWM Tank 400 Hi-T ប្រើ Plug-in hybrid បង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motor (GWM) បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Tank 400 Hi-T ប្រភេទ Plug-in hybrid ដែលស្ថិតនៅចន្លោះរថយន្ត Tank300 និង Tank500ដែលមានតម្លៃលក់ចាប់ពី ៣៩ ១០០ ដុល្លារ ដល់ ៤០ ៤៧០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame ធ្វើអំពីដែកប្រភេទ High-Strength steel ផ្តល់នៅភាពរឹងមាំជាងមុន ៧៦,៦% ជាមួយប្រវែងតួខ្លួនសរុប ៤ ៩៨៥ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៩០៥ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២២៤ ម.ម ។ សម្រាប់ការឌីស្សាញរបស់ Tank 400 Hi-T ត្រូវបានឌីស្សាញឡើងបែប Off-Road style ដែលមើលទៅមានភាបហាប់ណែននិងអំណាច ស្រដៀងគ្នាទៅនឹងរថយន្ត Wey Tank 700 ដែលអាចបើកនៅក្នងជម្រៅទឹក ៨០០ ម.ម បំពាក់ជាមួយឈ្នាន់ជើងជំហៀង និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងការរចនាបែបទំនើប ជាមួយនឹងកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣ អ៉ីញ និង អេក្រង់កំសាន្ត touchscreen ទំហំ ១៦,២ អ៉ីញ ព្រមទាំងអេក្រង់បង្ហាញលើកញ្ចក់ Head-up Display កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic sunroof និងកាម៉េរាប្រភេទ panoramic ៥៤០ ដឺក្រេ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ៤០២ សេះ និងកម្លាំងរមួល ៧៥០ ញ៉ូតុនម៉ែត្រ បំពាក់អាគុយទំហំ ៣៧,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៥ គីឡួម៉ែត្រដោយប្រើថាមពលអគ្គិសនី គាំទ្រដោយឆ្នាំងសាកល្បឿន DC អាចសាកពី ៣០% ទៅ ៨០% ប្រើរយៈពេល ២៤ នាទីប៉ុណ្ណោះ និងមានរបៀបបើកបរដល់ទៅ ១១ mode ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម