GWM Tank 500 ទទួលបានការអាប់ឌេតប្រព័ន្ធ Lidar និងការកែសម្រួលផ្នែកខាងក្នុង

រថយន្ត Tank 500 របស់ក្រុមហ៊ុន Great Wall Motor ទទួលបានការអាប់ដេតថ្មីបន្ថែម ដោយត្រូវបានគេប្រទះឃើញមានបំពាក់ដោយឧបករណ៍ចាប់សញ្ញា Lidar នៅលើដំបូល។ ការផ្លាស់ប្តូរនេះបង្ហាញពីការបោះជំហានទៅមុខ ដើម្បីជំនួយដល់ប្រព័ន្ធបើកបរកាន់តែសុវត្ថិភាពជាងមុន។

យោងតាមរបាយការណ៍មុនៗបានចុះផ្សាយពីភាពជាដៃគូរវាងក្រុមហ៊ុន Tank និងអ្នកផ្គត់ផ្គង់ Lidar ឧបករណ៍ចាប់សញ្ញានេះទំនងជាម៉ូឌែល ATX របស់ក្រុមហ៊ុន Hesai Technology។ ការបន្ថែមនេះបង្ហាញថា ម៉ូឌែលដែលបានអាប់ដេតនេះអាចនឹងគាំទ្រមុខងារលើសពីប្រព័ន្ធបើកបរកម្រិត Level 2 នាពេលបច្ចុប្បន្ន។

ប៉ាណាខាងមុខត្រូវបានបិទបាំង រំពឹងថានឹងមានការផ្លាស់ប្តូរការរចនាបន្តិចបន្តួច។ រថយន្តនេះក៏មានបំពាក់នូវយ៉ាន់កង់ពណ៌ប្រាក់កាំរាយ ដៃទ្វារស្តង់ដារ និងជើងឈ្នាន់ចំហៀងជាប់នឹងតួរថយន្ត។ នៅផ្នែកខាងក្រោយ បំពាក់មកជាមួយភ្លើងស្តុបបញ្ឈរ និងកង់សាគួរដែលដំឡើងនៅលើទ្វារក្រោយ នៅដដែលដូចទៅនឹងជំនាន់បច្ចុប្បន្ន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Tank 500 បានអាប់ដេតថ្មីនេះ ត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយកន្លែងដាក់លេខនៅលើចង្កូត (column-mounted gear selector) និងចង្កូតរចនាបែបស្ព័រ (dual-spoke steering wheel)។

រថយន្ត Tank 500 បច្ចុប្បន្នមានតម្លៃប្រមាណ ៤៦ ៥០០ ដុល្លារ ហើយតម្លៃសម្រាប់ម៉ូឌែលថ្មី ទទួលបានអាប់ដេតបន្ថែម មិនទាន់ត្រូវបានបញ្ជាក់ពីតម្លៃជាផ្លូវការនៅឡើយទេ។ ចំពោះទិន្នន័យលក់ក្នុងខែមេសាបានបង្ហាញថា Tank 500 លក់បានចំនួន ៣ ៣៥០ គ្រឿង ត្រូវបានលក់នៅក្នុងប្រទេសចិន ដែលជាតួលេខដ៏រឹងមាំសម្រាប់ផ្នែករថយន្ត SUV បែប Off-road៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម