GWM Tank700 Hi4-T ជើងខ្លាំងខាង Off-Road គ្រោងនឹងបង្ហាញខ្លួននៅ Guangzhou Auto Show 2023

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បង្ហាញចេញរូបរាងជាផ្លូវការនៅរថយន្ត Tank700 Hi4-T ផ្តោតលើផ្លូវលំបាកៗ ឬ Off-Road ប្រើម៉ាស៊ីន plug-in hybrid មុនពេលដាក់បង្ហាញជាផ្លូវការនៅពិពរណ៌ Guangzhou Auto Show 2023 ដែលធ្វើឡើងនៅថ្ងៃទី ១៧ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame មានប្រវែងតួខ្លួនសរុប ៥ ១១៣ ម.ម ទទឹង ២ ០៦១ ម.ម កំពស់ ១ ៩៥២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ bi-turbo V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៥១៧ សេះ និងកម្លាំងរមួល ៧៥០ ញ៉ូតុនម៉េត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ Tank700 Hi4-T មានរូបរាងហាប់ណែន និងមានលក្ខណៈបែបស្ព័រ ត្រូវបានបំពាក់ជាមួយប៉ាណាស្រោបដោយគ្រូម៉េ អបសងខាងដោយសំណុំចង្កៀងមុខ LED ទំហំធំ  ក៏ដូចជារន្ធខ្យល់រាងជាសំណាញ់ ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ២២ អ៉ីញ ដំបូល roof-rack ចង្កៀងក្រោយ LED និងកង់សាគួរចំនួន ១ ។ ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្តនៅកណ្តាលទំហំធំ និងប្រអប់លេខអេឡិចត្រូនិចជាដើម ។ យ៉ាងណាមិញ ព័ត៌មានលម្អិតបន្ថែម មានតែរងចាំមើលទាំងអស់គ្នា ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម