GWM បញ្ចេញ Haval H9 ថ្មីរបស់ខ្លួន ត្រៀមប្រកាសចេញនៅចុងខែនេះ!

ស្របពេលដែលទីផ្សាររថយន្តនាពេលបច្ចុប្បន្ននេះកំពុងមានការកើនឡើងខ្លាំង ពេលនេះ ក្រុមហ៊ុន Great Wall Motor (GWM) បានប្រកាសបង្ហាញចេញនូវរថយន្ត Haval H9 ជំនាន់ទី២ ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ នឹងប្រកាសបង្ហាញចេញជាផ្លូវការនៅក្នុងពិព័រណ៍​រថយន្ត Chengdu ក្នុង​ថ្ងៃ​ទី ២៩ ខែ​សីហា​ ខាងមុខនេះ។

ក្នុងនោះ បើនិយាយពីការរចនារបស់រថយន្តជំនាន់ថ្មីនេះ គឺមិនមានការផ្លាស់ប្តូរថ្មីឡើយ ពោលគឺនៅតែរក្សាការរចនាដដែលទាំងផ្នែកខាងក្រៅ និងខាងក្នុងតែម្តង ពោលគឺទទួលបានចង្កៀងមុខមូល ការរចនាពណ៌ខ្មៅ និងកុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ ក៏ដូចជាអេក្រង់កម្សាន្តទំហំ ១៤,៦អ៊ីញ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា សម្រាប់ផ្នែកម៉ាសុីន និងថាមពល ក៏ដូចជាតម្លៃវិញ គឺមិនទាន់បានបង្ហាញចេញនៅឡើយទេ ប៉ុន្តែគឺអាចទទួលបានទាំងជម្រើសម៉ាសុីនសាំង, ម៉ាសុីនម៉៉ាស៊ូត និងម៉ាសុីន PHEV តែម្តង ខណៈតម្លៃវិញ ក៏ទំនងជាមិនមានការផ្លាស់ប្តូរផងដែរ ពោលគឺមានតម្លៃលក់ខ្ទង់ ៣មុឺនដុល្លារ ដដែល នៅក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម