Haval Big Dog ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ជើងខ្លាំងលើផ្លូវ Off-Road មកពី GWM

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GWM បានធ្វើការដាក់បង្ហាញចេញរូបភាពជាផ្លូវការរបស់រថយន្ត Haval Big Dog ស៊េរីឆ្នាំ ២០២៤ ប្រភេទ SUV ខ្នាតកណ្តាល ផ្តោតលើការបើកបរនៅលើផ្លូវលំបាកៗ ឬ​ Off-Road មុនពេលចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅក្នុងប្រទេសចិន ។

រថយន្ត Haval Big Dog មានប្រវែងតួខ្លួនសរុប ៤ ៨០០ ម.ម ទទឹង ១ ៩១៦ ម.ម កំពស់ ១ ៨២២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣៨ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានតុបតែងជាមួយ ជាមួយនឹងតួខ្លួនហាប់ណែន សម្រាប់បើកនៅលើផ្លូវ Off-Road ដោយប៉ាណាមុខរចនាថ្មីតុបតែងដោយពណ៌ខ្មៅ និងក្រូម៉េ ជាមួយនឹងកាងខាងមុខថ្មី ចង្កៀងមុខប្រភេទ LED រាងមូលដំបូល roof-rack ពណ៌ខ្មៅ ព្រមទាំងចង្កៀងក្រោយ LED រចនាជារាងអក្សរ C អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ជាប្រភេទរថយន្តមាន ៥កៅអី ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយមុខងារឈីប Qualcomm Snapdragon 8155 ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ទំហំ ៩អ៉ីញ ប្រអប់លេខអេឡិចត្រូនិច និងកាម៉េរា ៣៦០ដឺក្រេ រួមទាំងកាម៉េរា ១៨០ ដឺក្រេនៅជើងក្រោមផងដែរ ។ ខណះរូបភាពមិនត្រូវបានបង្ហាញនោះទេ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនថ្មី ពោលគឹម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ២៣៨ សេះ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៧វគ្គ ប្រភេទបើកបរប៉ុង២ 4-wheel drive ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម