[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Haval បានធ្វើការដាក់បង្ហាញចេញជាផ្លូវនៅរថយន្ត Haval H6 GT ស៊េរីឆ្នាំ ២០២២ ថ្មី ដែលមាន ២ ម៉ូដែលដូចជា LUX និង Ultra ជាមួយនឹងតម្លៃលក់ចាប់ពី ២៨ ០៦៦ ដុល្លារ ដល់ ៣១ ៧៤៣ ដុល្លារ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី ។
Haval H6 GT ភ្ជាប់មកជាមួយចង្កៀងមុខប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ LED ចង្កៀងខាងក្រោយLED។ បន្ថែមពីលើរូបរាងនៃផ្នែកខាងក្រោយរបស់ Haval H6 GT ដែលត្រូវបានខុសពីកំណែធម្មតាដើម្បីឲ្យមានភាពកាន់តែស្ព័រ ដូចជាកាងខាងមុខត្រូវបានរចនាឡើងវិញទាំងស្រុង ជាមួយនឹងការដោយកញ្ចក់ចំហៀងពណ៌ខ្មៅ ស៊ុមកញ្ចក់ទ្វារពណ៌ខ្មៅ និងយ៉ាន់កង់ស្ព័រពណ៌ខ្មៅទំហំ ១៩ អ៊ីញ បង្កើនប្រសិទ្ធភាពនៃការបញ្ឈប់រថយន្តជាមួយនឹងប្រព័ន្ធហ្វ្រាំងពី Brembo ។
ចំនែកផ្នែកខាងក្នុងមានបំពាក់ជាមួយកុងទ័រព័ត៌មានប្រភេទ LED ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០,២៥ អ៊ីញ គ្រឿងសង្ហារិម កៅអីគ្របដណ្តប់ដោយស្បែក Comfor-Tek, ដៃចង្កូតស្រោបដោយស្បែក, ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ Dual-zone, ប្រព័ន្ធជំនួយពេលបើកបរឆ្លាតវៃជាមួយមុខងារ Stop and Go, ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិ, Lane Keep Warning and Assist system និងកាំមេរ៉ាមើល ៣៦០ ដឺក្រេជាដើម ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្ត Haval H6 GT ស៊េរីឆ្នាំ ២០២២ ត្រូវបានបង្កើតឡើងនៅលើមូលដ្ឋានដូចគ្នាទៅនឹង Haval H6 ដោយត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ turbocharged ផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ដែលភ្ជាប់ជាមួយប្រអប់លេខអូតូ ៧ វគ្គ៕