[បរទេស] រថយន្ត SUV ខ្នាតកណ្តាលរបស់ក្រុមហ៊ុន GMW បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំនៃអូស្រ្តាលី ANCAP។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត GMW HAVAL H6 ២០២២ បានទទួលពិន្ទុទៅលើការ៖
- ការការពារអ្នកដំណើរពេញវ័យ ៨៨ ភាគរយ
- ការពារអ្នកដំណើរវ័យក្មេង ៧៣ ភាគរយ
- ប្រព័ន្ធសុវត្ថិភាព ៩០ ភាគរយ
- ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ចំនួន ៨១ ភាគរយ
ក្នុងនោះ អង្គភាពវាយតម្លៃប្រចាំនៃអូស្រ្តាលី ANCAP បញ្ជាក់ថា HAVAL H6 មានគុណសម្បត្តិដែលអាចដាក់ពិន្ទុបានល្អស្ទើរតែគ្រប់ទិដ្ឋភាពនៃការការពារអ្នកដំណើរពេញវ័យ សូម្បីតែការការពារអ្នកដំណើរនៅកន្លែងអង្គុយរបស់អ្នកបើកបរពីការប៉ះទង្គិចក៏ល្អដែរ។
គួររំលឹកផងដែរថា Haval H6 ឆ្នាំ ២០២២ ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ dual-clutch ៧វគ្គ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ១១,៦ វិនាទី ហើយល្បឿនអតិបរម៉ាគឺ ១៧០ គីឡូម៉ែត្រក្នុងមួយម៉ោង៕