[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Haval បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Haval H6 មុខមាត់ថ្មី ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ១៦ ២៣៦ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
Haval H6 ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនសាំងចំនួន ២ ជម្រើសរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៩វគ្គ
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៨ សេះ និងកម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៩វគ្គ ប្រភេទបើកបរប៉ុង ២
ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ ត្រូវបានឌីស្សាញថ្មីឡើងវិញ ជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុប្រភេទ LED ចំនួន ២៣គ្រាប់សងខាង ព្រមទាំងថាសកង់ស្ព័រ ក៏ដូចជាចង្កៀងក្រោយ LED ចំនួន ១២៤គ្រាប់ទាំងសងខាងផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញក៏ត្រូវបានឌីស្សាញថ្មី ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ រួមទាំងដៃចង្កូតឌិស្សាញថ្មី ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕