Haval H6 ២០២៣ ប្រភេទ​ Plug-in Hybrid ទទួលបានកក់ទុកមុនច្រើនជាង ៣ពាន់គ្រឿងក្នុងរយៈពេល ២៤ ម៉ោង ក្នុងប្រទេសថៃ

[បរទេស] ក្រុមហ៊ុន Great Wall Motor Thailand បានធ្វើការបង្ហាញពីចំនួនសរុបនៃការកក់សម្រាប់រថយន្ត Haval H6 ស៊េរីឆ្នាំ ២០២៣ ប្រភេទ​ Plug-in Hybrid ថ្មី ដោយទទួលបានកក់ទុកមុនរហូតដល់ ៣ ០៦៧  គ្រឿងក្នុងរយៈពេល ២៤ ម៉ោងចាប់តាំងពីការកក់ត្រូវបានបើកនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២។

Haval H6 ប្រភេទ Plug-in Hybrid ត្រូវបានបំពាក់ដោយប៉ាណាមុខឲ្យឈ្មោះថា Star Matrix grille អមដោយចង្កៀងមុខ LED ជាមួយនឹងប្រព័ន្ធតម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ និងមុខងារ Follow me home, ដំបូលកញ្ចក់បែប panoramic sunroof, ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ 235/55 R19 tires។ ខណៈ ផ្នែកខាងក្រោយ មានចង្កៀងប្រភេទ LED និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទៃខាងក្នុងត្រូវបានតុបតែងដោយគ្រឿងបរិក្ខា Rose Gold material ដោយសង្កត់ធ្ងន់លើរចនាប័ទ្មអនាគត និងទំនើបក្នុងពេលតែមួយ។ មានមកជាមួយកុងទ័រព័ត៌មានកម្រិត HD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត HD Touch Screen ទំហំ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay/Android Auto និងគាំទ្រការភ្ជាប់កម្មវិធី JOOX ជាមួយ Navigator, អេក្រង់បង្ហាញលើកញ្ចក់ Head Up Display ជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ផ្គូបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំង ៣២៦ សេះ និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ប្រើអាគុយទំហំ ៣៤,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០១ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម