
ក្រុមហ៊ុន Great Wall Motor (GWM) បានបញ្ចេញជាផ្លូវការនូវរូបភាពរថយន្ត Haval Raptor ម៉ូឌែលប្រើម៉ាស៊ីនសាំងសុទ្ធជាប្រភេទរថយន្ដ compact SUV ហើយភ្ជាប់មកជាមួយការរចនាថ្មីទាំងស្រុងដែលមើលទៅមានលក្ខណៈ ពិសេសហាប់ណែននិងខ្លាំងជាងម៉ូឌែល plug-in hybrid (PHEV) ដែលកំពុងដាក់លក់ននាពេលបច្ចុប្បន្ន។
ចំណុចលេចធ្លោរបស់រថយន្ត Haval Raptor ប្រើប្រាស់ម៉ាស៊ីនសាំង៖
- ប៉ាណាខាងមុខរចនាមក (front grille) ជារាងរបារបញ្ឈរ បន្ថែមរន្ធខ្យល់ចេញចូល ចង្កៀងមុខមានជ្រុង និងកាងខាងក្រោមត្រូវបានតុបតែងដោយបន្ទះការពារពណណ៍ប្រាក់ (silver skid plate) ដែលផ្តល់នូវរូបរាងជាទម្រង់ឡានបែប Off-road
- ការរចនាតួរថយន្តបែបប្រអប់ (boxy design) នៅតែរក្សាបានអត្តសញ្ញាណដើមរបស់ខ្លួននិងបំពាក់មកជាមួយកង់សាគួរនៅខាងក្រោយ
- ផ្នែកខាងក្រោយរចនាឡើងដោយមានជ្រុង និងបំពាក់មកជាមួយចង្កៀងបែបបញ្ឈរ
បច្ចុប្បន្នរថយន្ដ Haval Raptor ម៉ូឌែល plug-in hybrid (PHEV) គឺកំពុងមានលក់នៅប្រទេសចិន ក្នុងតម្លៃចាប់ពី ១៦៥ ៨០០ ដល់ ១៩២ ៨០០យ័ន ស្មើនិង ២២ ៨០០ ដល់ ២៦ ៥០០ដុល្លារ។
រថយន្ត Haval Raptor ត្រូវបានដាក់លក់ដំបូងក្នុងរដូវស្លឹកឈើជ្រុះ ឆ្នាំ ២០២៣ ដោយបំពាក់ប្រព័ន្ធ plug-in hybrid Hi4 របស់ GWM។ ដំបូង រថយន្តនេះមិនសូវលក់ដាច់ទេ ដូច្នេះម៉ូដែលដែលបានកែលម្អត្រូវបានដាក់លក់ក្នុងរដូវផ្ការីក ឆ្នាំ ២០២៤។ ទន្ទឹមនឹងនេះ ដំណើរការទីផ្សាររបស់ម៉ាក Haval ទាំងមូលមានភាពធ្លាក់ចុះបន្តបន្ទាប់តាំងពីឆ្នាំ ២០២៤ មក។ ក្នុងខែមីនា ការលក់រថយន្ត Haval Raptor PHEV មានចំនួន ៥ ៥៦៥ គ្រឿង កើនឡើង ១៦៦.១% បើធៀបនឹងឆ្នាំមុន និង ៥៦.៧% បើធៀបនឹងខែមុន។ ក្នុងត្រីមាសទីមួយ ការលក់សរុបមានចំនួន ១៤ ១៥៩ គ្រឿង ជាប់ចំណាត់ថ្នាក់ទី ៦០ ក្នុងបញ្ជីរថយន្ត SUV ដែលលក់ដាច់បំផុតនៅប្រទេសចិន៕