Haval ចេញឡាន​ SUV ថ្មី ទទួលបានម៉ាសុីន ៣ ជម្រើស ឯតម្លៃខ្ទង់ ២មុឺនដុលា្លរជាង

[ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Haval បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Haval H9 ប្រភេទ SUV ៧កៅអី ជាមួយតម្លៃលក់ចាប់ពី ២៦ ៤០០ ដុល្លារ ក្នុងទីផ្សារប្រទេស​ចិន ហើយគ្រោងដាក់បញ្ជេញជាផ្លូវការនៅចុងខែសីហានេះ។

ទាក់ទងទៅនឹងផ្នែកម៉ាសុីនវិញ Haval H9 ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ AWD។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ប្រភេទបើកបរប៉ុង ២ AWD ។

លើសពីនេះទៅទៀត រថយន្តនេះត្រូវបានរំពឹងថានឹងទទួលបានជម្រើសម៉ាសុីនសុាំងចំណុះ ៣,០ លីត្រ V6 របស់ក្រុមហ៊ុន Great Wall Motor (GWM) ផងដែរដែលភ្ជាប់មកជាមួយប្រអប់លេខអូតូ ៩វគ្គ  ខណៈកម្លាំងថាមពលមិនទាន់បង្ហាញនូវឡើយទេ។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងផ្នែកខាងក្រៅ ត្រូវបានឌីស្សាញជាមួយប៉ាណាមុខមួយផ្ទាំងធំរចនាដោយរបាក្រូម៉េផ្តេករួមជាមួយឡូហ្គូលអក្សរ Haval នៅផ្នែកកណ្តាលអបដោយចង្កៀងមុខរចនាមូលប្រភេទ LED ព្រមទាំងថាសកង់ស្ព័រ ក៏ដូចជាចង្កៀងក្រោយ LED រចនាបែបបញ្ឈរផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញក៏ត្រូវបានឌីស្សាញថ្មី ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ រួមទាំងដៃចង្កូតឌីស្សាញថ្មី ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែជាដើម។ គួរបញ្ជាក់ផងថា រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ០៧០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម