Honda ចេញឡាន Sedan ថ្មី តម្លៃខ្ទង់ ២មុឺនដុល្លារនៅចិន

[ទីផ្សារបរទេស] កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនដៃគូសហការណ៏ផលិតរថយន្ត GAC-Honda បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Integra សេរីថ្មី  ដែលផលិតឡើងយ៉ាងពិសេសសម្រាប់ទីផ្សារប្រទេសចិន មានចំនួនកំណត់ ជាមួយតម្លៃចាប់ពីខ្ទង់  ១៨ ០០០ ដុល្លារ ដល់ ២៦ ០០០ ដុល្លារ។

រថយន្ត Honda Integra ដំណើរការដោយម៉ាស៊ីនសុាំងចំណុះ ១,៥លីត្រ Turbocharged ផលិតកម្លាំងបាន ១៨០សេះ និងម៉ាសុីន e:HEV ២,០លីត្រ ភ្ជាប់ជាមួយជម្រើសប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខ CVT ប៉ុង ១ វិលកង់មុខស្តង់ដារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៃរថយន្ត Honda Integra មានការឌីស្សាញបែបស្ព័រ ពណ៌ក្រហម ស ខ្មៅ ដោយភ្ជាប់មកជាមួយប៉ាណាបែបសំបុកឃ្មុំ ជាមួយចង្កៀងខាងមុខប្រភេទ LED ព្រមទាំងបំពាក់ដោយថាសកង់រចនាថ្មីបែបស្ព័រ។ រីឯផ្នែកខាងក្នុងទទួលបានការរចនាពណ៌ក្រហម និងពណ៌ខ្មៅ ព្រមទាំងទទួលបានប្រព័ន្ធសម្លេង Bose ចំនួន ១២ គ្រាប់ផងដែរ។

គួរឲដឹងផងថា រថយន្ត Honda Integra ត្រូវបានក្រុមហ៊ុន GAC-Honda ដាក់បង្ហាញដំបូងនៅក្នុងឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម