Honda ចង់លក់ឡានអគ្គិសនី និង Hybrid សុទ្ធនៅអឺរ៉ុប ត្រឹម៣ឆ្នាំទៀត

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda មានគម្រោងដាក់លក់តែរថយន្តអគ្គិសនី និង Hybrid នៅអឺរ៉ុបត្រឹមរយៈពេល ៣ឆ្នាំទៀត ពោលគឺក្នុងឆ្នាំ២០២២។

មិនតែប៉ុណ្ណោះ កាលពីខែមុន Honda បានអះអាងថា ខ្លួននឹងលុបបំបាត់ការលក់រថយន្តប្រើម៉ាស៊ូតនៅអឺរ៉ុបក្នុងឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ កាលពីខែមិនាកន្លងទៅ អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Honda Motor Europe លោក Tom Gardner បាននិយាយថា ពួកគេមានបំណងលក់រថយន្តអគ្គិសនី និង Hybrid ឲ្យបាន ១០០% តែម្តងត្រឹមឆ្នាំ២០២៥។

លោក Tom បាននិយាយថា “យើងនឹងមើលឃើញការផ្លាស់ប្តូរដ៏ធំមួយនៅអឺរ៉ុប” បន្ទាប់ពីបានបង្ហាញរថយន្ត Honda Fit ប្រើម៉ាស៊ីន Hybrid ជាផ្លូវការសម្រាប់ទីផ្សារអឺរ៉ុប។

គួររំលឹកថា សហភាពអឺរ៉ុបបានចេញច្បាប់ថ្មីសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ដោយបញ្ជាឲ្យកាត់បន្ថយកម្រិតបញ្ចេញជាតិពុល ចាប់ពីឆ្នាំក្រោយទៅ ឬប្រឈមមុខនឹងការផាកពិន័យ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម