Honda ចេញម៉ូដែលថ្មី ១០០គីឡូម៉ែត្រស៊ីសាំង ៤លីត្រ ឯតម្លៃអត់ដល់ ២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត All-New Honda Inspprire ស៊េរីឆ្នាំ ២០២៥ ប្រភេទ Plug-in hybrid សម្រាប់ទីផ្សារប្រទេសចិនប៉ុណ្ណោះ ដែលមានតម្លៃលក់ចាប់ពី ១៨ ៥៨៤ ដុល្លារ ។

All-New Honda Inspprire ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិត ១៧,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០៦ គីឡូម៉ែត្រ ដោយមានកម្រិតស៊ីប្រេង ៤លីត្រ/១០០ម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញបែបផ្នែកខាងក្រៅរបស់រថយន្តនេះ ស្រដៀងគ្នាទៅនឹងម៉ូដែល Honda Accord ដែលមានបំពាក់ប៉ាណាមុខរបស់ម៉ូដែល ZR-V ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានមកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto, កន្លែងសាកថ្មឥតប្រើខ្សែ និងឧបករណ៍បំពងសំឡេងម៉ាក Bose ១២ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម