Honda បាននាំយកគំរូ Honda HR-V e:HEV Modulo X Concept ទៅកាន់កម្មវិធី Tokyo Auto Salon ២០២២

[ទីផ្សារបរទេស] នៅក្នុងកម្មវិធី Tokyo Auto Salon ២០២២ ក្នុងប្រទេសជប៉ុន កាល​ពី​ថ្ងៃ​ទី​១៤-១៦ ខែ​មករា កន្លង​ទៅ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញនៅគំរូរថយន្ត Honda HR-V e:HEV X Concept ដែលជាគំរូរថយន្តដែលបានកំណត់ដោយរោងចក្រ ហើយត្រូវបានគេរំពឹងថានឹងចេញជាផ្លូវការនាចុងឆ្នាំនេះ។

សម្រាប់ចំនុចលេចធ្លោមួយនៃស្តង់របស់ Honda ក្នុងកម្មវិធី Tokyo Motor Show កន្លងមកគឺ Honda HR-V e:HEV Modulo X (ឬ Honda Vezel នៅក្នុងទីផ្សារជប៉ុន) ដែលត្រូវបានតុបតែងជាមួយនឹងភាពស្ព័រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះដែរ គំរូរថយន្ត Honda HR-V e:HEV Modulo X ដែលបានបង្ហាញនៅទីនេះ មានតួខ្លួនពណ៌ Premium Crystal Red ដែលខុសប្លែកពីប្រភេទធម្មតាទាំងស្រុង។ ខណៈប៉ាណាខាងមុខ និងកាងខាងមុខដែលត្រូវបានរចនាឡើងជារាងអក្សរ X ពណ៌ខ្មៅ ដែលភ្ជាប់ទៅនឹងចង្កៀងមុខ និង Spoiler ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ខណៈ​ពេល​ដែល​ផ្នែក​ជំហៀង​ត្រូវ​បាន​បំពាក់ដោយថាស​កង់​ពណ៌​ខ្មៅ Modulo ទំហំ ១៨ អ៊ីញផងដែរ។ លើសពីនេះរថយន្តនេះក៏ទទួលបាននូវការអភិវឌ្ឍន៍បន្ថែមទៅលើប្រព័ន្ធ Suspension ផងដែរ។

បើនិយាយពីផ្នែកខាងក្នុង បានបំពាក់មកជាមួយកៅអី ដែលមានអក្សរឡូហ្គូ Modulo X-emblazoned នៅផ្នែកខាងក្រោយ ដៃចង្កូតដែលស្រោបដោយស្បែកជាមួយនឹងថ្នេដេរពណ៌ក្រហម ប៊ូតុងចាប់ផ្តើមម៉ាស៊ីនមានឡូហ្គោ Modulo X និងអេក្រង់កំសាន្ត ដែលអាចបង្ហាញក្រាហ្វិក Modulo X ជាដើម។

រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង  ផលិតកម្លាំងបាន ១០៦ សេះ និងកម្លាំងរមួល ១២៧ ញ៉ូតុនម៉ែត្រ និងដំណើរការជាមួយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ១៣១ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម